បើករថយន្តវ៉ាជែងផ្លូវកោង រអិលធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងម្ខាង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាកូម៉ាវ៉ាជែងខ្វះកាប្រុងប្រយ័ត្ន បណ្តាលរអិលដីភក់នៅតាមចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយកាយដាក់លូក្រឡាប់ផ្ងារជើងម្ខាង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅខាងត្បូងស្ពានព្រែកជ្រៃជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាមពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក តូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-9935 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោង ព្រមទាំងបានវ៉ាជែងគ្នាទៀត បណ្តាលឲ្យរអិលដីភក់នៅតាមចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយកាយដាក់លូក្រឡាប់ផ្ងារជើងម្ខាង តែមិនបង្កឲ្យអ្នកបើកបរ និងប្រជាពលរដ្ឋរងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញមិនមានប៉ះដល់សម្បត្តិប្រជាពលរដ្ឋ និងរបស់រដ្ឋ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលខ្លួនឯង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner