អភិបាលខេត្តព្រះសីហនុចុះពិនិត្យតំបន់ឆ្នេរ

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងខេត្តព្រះសីហនុៈ អភិបាលខេត្តថ្មីទើបឡើងកាន់តំណែង បានចុះត្រួតពិនិត្យតាមតំបន់ឆ្នេរដើម្បីការរកវិធី ស្តារតំបន់ឆ្នេរនិងការទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិ។ ដំណើររបស់លោកអភិបាលខេត្តព្រះសីហនុគួច ចំរើន បានធ្វើឡើងកាលពីចុងសប្តាហ៍ដោយលោកបានជួបសំណេះសំណាល ជាមួយអាជីវករនិងភ្ញៀវទេស ចរណ៍ដោយភាពស្និទ្ធស្នាលបំផុត។ លោកគួច ចំរើន ដែលទើបនឹងបានឡើងកាន់តំណែងកាលពីថ្ងៃទី២៩មិថុនា បានថ្លែងសន្យាថាលោកនឹងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង រួមនឹងការរៀបចំអោយមានអ្នកសម្អាតសួនឆ្នេរ ជាប្រចាំឡើងវិញ ធានាអោយបាននូវភាពស្រស់ស្អាតរបស់ឆ្នេរ ពិសេសការចូលរួមលើកកម្ពស់ និងថែរក្សាបរិ ស្ថានឆ្នេរឲ្យកាន់តែល្អប្រសើរ មានសោភណ្ឌ័ភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង កម្សាន្ដ។
លោកគួច ចំរើន ត្រូវគេពណ៌នាថា គឺជាអភិបាលខេត្តមួយដែលប្រមុខរាជរដ្ឋាភិបាលមានក្តីទុកចិត្ត លើការរៀប ចំខេត្តព្រះសីហនុដែលកំពុងរងនឹងវិបត្តិជម្លោះដីធ្លី, បញ្ហាសំណង់ និងបញ្ហាអន្តោប្រវេសន៍នេះ អោយមានរបៀប រៀបរយសណ្តាប់ធ្នាប់សន្តិសុខសាធារណៈនិងធ្វើអោយខេត្តព្រះសីហនុ ក្លាយជាខេត្តដែលអភិវឌ្ឍន៍ខ្លាំងតាម គោលនយោបាយសេដ្ឋកិច្ចពហុបំណង។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner