កម្ពុជាអបអរជំនួបមេដឹកនាំអាមេរិកនិងកូរេខាងជើង

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសអបអរសាទរចំពោះជំនួបរវាងមេដឹកនាំកំពូលចិន-អាមេរិក និង អាមេរិក-កូរ៉េ។ គួររំលឹកថា ជំនួបមួយភ្លាមៗរវាងមេដឹកនាំកូរេខាងជើងលោកគីមជុងអ៊ុនជាមួយនឹងប្រធានាធិបតី អាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃអាទិត្យកន្លងមកនេះ បានទទួលការស្វាគមន៍ពីពិភពលោក។ នៅជាមួយ គ្នានោះផងដែរ កូរេខាងជើងបានថ្លែងថាជំនួបរវាងលោកគីមជុងអ៊ុននិង លោកដូណាល់ ត្រាំក្នុងតំបន់ព្រំដែន គ្មានយោធារវាងប្រទេសកូរេទាំង២ គឺជាប្រវត្តិសាស្ត្រនិងគួរអោយស្ញប់ស្ញែង។ នៅជាមួយនឹងការអបអររបស់ ពិភពលោកនេះផងដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី០១ ខែកក្កដា បានសម្តែងក្តីអបអរសាទរ ចំពោះជំនួបនោះ និងបានចាត់ទុកថាជាការចូលរួមវិភាគទានសម្រាប់ផលប្រយោជន៍នៅឧបទ្វីបកូរ៉េ ក៏ដូចជា សន្ដិសុខ ពិភពលោកផងដែរ។
មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថាជំនួបរវាងលោកគីមជុងអ៊ុននិងលោកដូណាល់ ត្រាំ គឺជាការ បង្ហាញឱ្យឃើញនូវសុឆន្ទៈពិតប្រាកដ របស់មេដឹកនាំទាំងពីររូបនេះ ដើម្បីប្រែក្លាយពីភាពប្រទូស្ត រ៉ាយជាអចិន្ត្រៃយ៍ ដែលបានអូសបន្លាយអស់រយៈពេល៧០ឆ្នាំ ជំនួសដោយការដោះស្រាយតាមរបៀបការទូត និងវប្បធម៌ សន្ទនា ដើម្បីឈានទៅរកដំណោះស្រាយដ៏សមស្របមួយ និងប្រែក្លាយឧបទ្វីបកូរ៉េនេះ បានទទួល នូវសន្តិភាព ពេញលេញ និងចីរភាពក្នុងការអភិវឌ្ឍឧបទ្វីបនេះ ក៏ដូចជាការរួមចំណែកដល់សុខុមាល ភាពប្រជា ជនក្នុងតំបន់ និងពិភពលោកទាំងមូល។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner