ចំណូលលក់សំបុត្រចូលអង្គរធ្លាក់ចុះក្នុងខែមិថុនា
ចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀងបរទេសក្នុងខែមិថុនា បានចំនួនជាង៥លាន ដុល្លារ ដែលចំណូលត្រូវគេពណ៌នាថាមានការថយចុះជាង១៦ភាគរយ បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ។ យោងតាមគ្រឹះស្ថានអង្គរដែលគ្រប់គ្រងប្រាក់ចំណូល បានអោយដឹងនៅថ្ងៃនេះថា ក្នុងរយ:ពេលមួយខែ មិថុនា កន្លងទៅ ចំនួនភ្ញៀវបរទេសដែលបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរមានចំនួន១២ម៉ឺន៦ពាន់៦០២ នាក់ ថយចុះ១៦,០៣ភាគរយ និងទទួលបានចំនួនចំនួន៥លាន៤១ម៉ឺន៦ពាន់៧១៤ដុល្លារ។ គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថាក្នុងរយ:ពេល៦ខែដើមឆ្នាំ២០១៩នេះចំនួនភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរសរុបមានចំនួន១លាន២៤ម៉ឺន៤ពាន់៤៤៣នាក់ថយចុះ៨,២៩ភាគរយ និងទទួលបាន ចំណូលចំនួន៥៥លាន៧២ម៉ឺន៩ពាន់៥៦១ដុល្លារថយចុះ៩,៣៤ភាគរយ។ គ្រឹះស្ថានអង្គរនៅបានអោយដឹងទៀត ដែរថាក្នុងរយៈពេល៦ខែដើមឆ្នាំនេះផងទៀត ប្រាក់ឧបត្ថម្ភបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា មានចំនួន ២លាន៤៨ម៉ឺន៨ពាន់៨៨៦ដុល្លារ។