នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខ្ញុំសូមភ្ជាប់មួយទៀត រឿងបងធំបងតូចកាប់គ្នាច្រើនណាស់ អត់កើតទេ សូមពង្រឹងកិច្ចការងារនេះ , ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានី ខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេស ក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។

សម្តេចធិបតី បានបន្ថែមថា កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច នៅទូទាំងប្រទេស ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ដោយធ្វើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីធ្វើយ៉ាងណាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត ទៅតាមច្បាប់ជាធរមាន។

សម្តេច បញ្ជាក់ថា សន្តិសុខសង្គម សុវត្ថិភាពនៅតាមភូមិឃុំ គឺជាគោលដៅអតិភាពចម្បងរបស់រាជរដ្ឋាភិបាល, ចំពោះបញ្ហាគ្រឿងញៀនយើងបានអនុវត្តន៍ ហើយក៏នៅតែបន្តអនុវត្តន៍ជាប្រចាំបន្តទៀត, ក្នុងនោះចំពោះបញ្ហារឿងបើកឡានស្រវឹងបុកគេ គឺតាមអនុវត្តន៍ចាប់មិនឱ្យរួចនោះទេ បញ្ហានេះគឺរាងស្ងប់ស្ងាត់ហើយ តែបញ្ហានៅពេលនេះគឺនៅមានក្រុមដាវស៉ាំម៉ូរៃ។

សម្តេចនាយករដ្ឋាមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា សម្តេចបានឱ្យខាងច្បាប់ និងក្រសួងយុត្តិធម៍ ពិនិត្យមើលហើយ រឿងដាក់ដាវស៉ាំម៉ារៃតាមខ្លួននេះ មិនបាននោះទេ ជាពិសេស គឺសិស្សសាលា, សម្តេចក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អាណាព្យាបាល និងឱពុកម្តាយគ្រប់រូប ត្រូវខិតខំតាមដានអប់រំនិងទូន្មានប្រដៅកូនៗខ្លួនឱ្យបានល្អ ព្រោះកិច្ចការនេះត្រូវទាមទារឱ្យមានការចូលរួមទាំងនៅក្នុងផ្ទះ និងនៅក្នុងសាលា ទើបក្មេងៗទទួលបានផលល្អ និងទទួលបានអនាគត់ដ៏ល្អផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner