នាឱកាស ទិវាជាតិនៃការចងចាំ ខ្ញុំសូមគោរពដល់ដួងវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម
រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជន និងប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំក៏សូមឧទ្ទិសទិវានេះ ជូនដល់វីរៈយុទ្ធជន យុទ្ធនារីក្លាហានទាំងអស់ដែលបានពលីជីវិតក្នុងបុព្វហេតុសង្រ្គោះជាតិចេញពីវាលពិឃាតដ៏សាហាវឃោឃៅមួយនេះ។
ទោះបីជាយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាពក៏ពិតមែន តែយើងមិនដែលភ្លេចនូវជនរងគ្រោះ និងសោកនាដកម្មដែលមាតុភូមិជាទីស្នេហារបស់យើងបានឆ្លងកាត់។ ការរំឭកឡើងវិញនូវប្រវត្តិសាស្រ្តជូរចត់ គឺជាការពញ្ញាក់ស្មារតីដល់យុវជនជំនាន់ក្រោយឱ្យស្វែងយល់ និងចងចាំអ្វីដែលជាស្លាកស្នាមប្រវត្តិសាស្រ្ត និងផលវិនាសនៃសង្រ្គាម ហើយខិតខំថែរក្សា និងលើកស្ទួយតម្លៃនៃសន្តិភាពដែលពួកយើងកំពុងមានសព្វថ្ងៃ។
ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនទាំងអស់គ្នាចូលរួមសង្រួមកាយ វាចា ចិត្តដើម្បីគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់គ្នា។
✍️ Hun Many

#ams1minute