Meta នឹងដាក់ស្លាកមាតិកាបង្កើតដោយ AI នៅលើ Facebook

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Meta នឹងចាប់ផ្តើមដាក់ពាក្យសម្គាល់មាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត AI នៅលើបណ្តាញសង្គម Facebook , Instagram និង Threads ចាប់ពីខែឧសភា ឆ្នាំ២០២៤នេះតទៅ។

ក្រុមហ៊ុន Meta បានប្រកាសថា នឹងចាប់អនុវត្តការដាក់ពាក្យ “Made with AI” ទៅលើរូបភាព សម្លេង ឬមាតិកាវីដេអូដែលបង្កើតឡើងដោយ AI។ ការសម្គាល់នេះ នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ។

Meta មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលតែមួយ ដែលចាត់វិធានការប្រយុទ្ធប្រឆាំងនឹងមាតិកា AI ជាមួយនឹងការដាក់ស្លាកសញ្ញានោះទេ តួយ៉ាង កាលពីឆ្នាំមុន TikTok ក៏ស្នើឱ្យអ្នកប្រើប្រាស់ដាក់ស្លាកមាតិកាដែលបង្កើតដោយ AI ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ និងផ្តល់ឱ្យអ្នកប្រើប្រាស់ផ្សេងទៀតនូវជម្រើស ក្នុងការរាយការណ៍មាតិកា ដែលពួកគេសង្ស័យថា ត្រូវបានបង្កើតដោយ AI។

រីឯកម្មវិធី YouTube ក៏បានណែនាំប្រព័ន្ធស្រដៀងគ្នានេះកាលពីខែមុនផងដែរ។ គួរបញ្ជាក់ថា ស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ AI របស់សហភាពអឺរ៉ុប ដែលនឹងចូលជាធរមានក្នុងរដូវក្តៅខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យានានានឹងទទួលរងការផាកពិន័យ បើសិនមិនដាក់ស្លាក និងកំណត់អត្តសញ្ញាណមាតិកា ដែលបង្កើតដោយ AI៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner