ត្រឹម៥ខែ វៀតណាមរកចំណូលបាន ៧២៥ លានដុល្លារពីការនាំចេញត្រីត្រា
អត្ថបទដោយ៖
ឈឹម ទីណា
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីរបស់អគ្គនាយកដ្ឋានគយវៀតណាមថា វៀតណាមរកចំណូលបានប្រមាណ ៧២៥លានដុល្លារពីការដឹកជញ្ជូនត្រីត្រា
ទៅក្រៅប្រទេស ក្នុងអំឡុងពេល៥ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ២ភាគរយ។
ការនាំចេញត្រីត្រារបស់ប្រទេសវៀតណាម បានស្ទុះងើបឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់កាលពីដើមឆ្នាំ២០២៤នេះ ខណៈដែលប្រទេសនានាបានបង្កើនការនាំចូលរបស់ពួកគេ។
យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាអ្នកទិញធំជាងគេ បន្ទាប់មកប្រទេសចិន អឺរ៉ុប និងទីផ្សារអាមេរិកខាងត្បូងមួយចំនួន។
សមាគមនេះបានព្យាករណ៍ថា ការនាំចេញត្រីត្រារបស់វៀតណាម នឹងកើនឡើង ១០ភាគរយនៅក្នុង ត្រីមាសទី៣ ស្របពេលដែលការចំណាយលើប្រេងឥន្ធនៈ និងការដឹកជញ្ជូន ព្រមទាំងអត្រាការប្រាក់ធ្លាក់ចុះ៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។