សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបញ្ជូនកីឡាករកីឡាការិនី២ និងគ្រូបង្វឹក១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងការប្រកួតនៅថៃ
ភ្នំពេញ៖ ដោយទទួលបានការឯកភាពអនុញ្ញាតជាគោលការណ៍ ពី ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានឱ្យក្រុមប្រតិភូកីឡាទូកកានូស្រ្ពីងទៅចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្រ្ពីងជ្រើសរើសជើងឯកអាស៊ី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ មាន គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន០៣ រូប រួមមាន១- លោក ស្រ៊ុន លាង គ្រូបង្វឹក ២-លោក យ៉ង់ ចាន់ទុំ កីឡាករ ៣-កញ្ញា សុខា លក្ខិណា កីឡាការិនី។
លោក ស្រ៊ុន លាង គ្រូបង្វឹក បានថ្លែងឱ្យដឹងមុនឡើងយន្តហោះ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា សម្រាប់កម្មវិធីបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតនៅប្រទេសថៃនេះ អត្តពលិកទាំង៣រូប ទទួលបានការឧបត្ថម្ភពីសហព័ន្ធទូកកានូអន្តរជាតិសហការជាមួយសហព័ន្ធទូកានូនិងរ៉ូអ៊ីរបស់ថៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
លោក ស្រ៊ុន លាង បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាទៅចូលរួមក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ និងការប្រកួតនេះ ក្នុងគោលបំណងត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ជាការពង្រឹងសមត្ថភាពក្រេបជញ្ជក់ចណេះដឹងលើប្រទូកកានូ និងកាយ៉ាក់ ដើម្បីបំពេញនូវបច្ចេកទេសរាល់នូវចំណុចខ្វះខាត។ ប្រសិនប្រការបោះជំរុំហ្វឹកហាត់នេះ អត្តពលិកយើងមានសមត្ថភាពគ្រប់គ្រាន់យើងនឹងចូលរួមប្រកួតជាមួយបណ្តាប្រទេសផ្សេងៗដែលចូលរួម៕
រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ

