អ៊ីរ៉ង់-ស៊ីរីឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ

តេហេរ៉ង់៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានជួបពិភាក្សាគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានឯកភាពរួមគ្នាថា ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ។

លោក Bashar al-Assad បានទៅដល់នៅទីក្រុង Tehran ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតី Ebrahim Raisi នេះបើយោងតាមបណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ SNN។ លោក Raisi ដែលបានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១៩ ខែឧសភា។

ក្នុងជាជំនួបលើកដំបូង តាំងពី២០២២ នាពេលនោះ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យមានទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ។ ពួកគេបានរំលឹកឡើងវិញពីភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីស៊ីរី។

គួរបញ្ជាក់ថា អ៊ីស្រាអែលដែលកំពុងធ្វើសង្គ្រាមជាមួយពួកហាម៉ាស បានចាត់ទុកប្រទេសស៊ីរី ដែលកំពុងមានវិបត្តិសង្គ្រាមស៊ីវិល ជាទីតាំងដាក់ពង្រាយ ក្រុមហេសបូឡា, លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ។ ថ្មីៗនេះ អ៊ីស្រាអែល ត្រូវបានចោទថា វាយប្រហារអគារស្ថានទូតអ៊ីរ៉ង់ នៅស៊ីរី ទៀតផង ហើយអ៊ីរ៉ង់ក៏បានសងសឹកវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner