Ford អាមេរិក ខាត១.៣ពាន់លាន លើឡានអគ្គិសនី
ផ្នែកផលិតកម្មរថយន្តអគ្គិសនី ឬ EV របស់ក្រុមហ៊ុនអាមេរិក Ford Motor បានប្រកាសពីការខាតបង់ចំនួន ១,៣ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ដោយសារតែការធ្លាក់ចុះ ទាំងតម្លៃ និង តម្រូវការ។ នេះបើតាមផេកហ្វេសបុក DW Bussiness ចេញផ្សាយ កាលពីសប្តាហ៍មុន។
បើតាម CNN បានចុះផ្សាយថា Ford Motor បានលក់ឡានអគ្គិសនី ១ម៉ឺនគ្រឿង ក្នុងពេលបីខែដំបូង ធ្លាក់ចុះ ២០ភាគរយ។ DW Bussiness ផ្សាយថា ក្រុមហ៊ុន Ford Motor បានព្យាករណ៍ថា ការខាតបង់ ពេញមួយឆ្នាំ អាចមានរហូតដល់ ៥,៥ពាន់លានដុល្លារអាមេរិក នៅក្នុងផលិតកម្មរថយន្តអគ្គិសនី របស់ខ្លួន។
យ៉ាងណាមិញ ក្រុមហ៊ុន Ford Motor បានអះអាងថា បើទោះបីជាមានការខាតបង់យ៉ាងខ្លាំងក៏ដោយ ក្រុមហ៊ុននៅតែផលិតរថយន្តអគ្គិសនី សេរីថ្មីៗ ដែលមានតម្លៃសមរម្យ ដាក់លក់លើទីផ្សារ។ ក្រុមហ៊ុន Ford បានឱ្យដឹងថា ការខាតបង់នេះ ធៀបនឹងការចំណាយដ៏ច្រើន លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍រថយន្ត EVs ជំនាន់ក្រោយ៕
ប្រែសម្រួល៖ សារ៉ាត