ប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម និងកម្លាំងជំនាញ ភ្ជាប់ជានិមិត្តរូប តួបង្គោលលេខ ០៣៤ ព្រំដែនកម្ពុជា-ឡាវ

ឧត្តមសេនីយ៍ទោ សឹង សុខន ដឹកនាំប្រតិភូចូលរួម និងសហការរៀបចំពិធីភ្ជាប់តួបង្គោលព្រំដែនលេខ០៣៤ ជានិមិត្តរូបក្នុងឱកាសបើកការដ្ឋានសាងសង់បង្គោលព្រំដែន និងផ្លាស់ប្តូរបង្គោលព្រំដែនថ្មីរវាងកម្ពុជា-ឡាវ៕

ឯកឧត្តម ឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ បានដឹកនាំប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម និងកម្លាំងជំនាញសហការរៀបចំ និងបានចូលរួមក្នុងពិធីភ្ជាប់តួបង្គោលព្រំដែនលេខ០៣៤ ជានិមិត្តរូបក្នុងឱកាសបើកការដ្ឋានសាងសង់បង្គោលព្រំដែន និងផ្លាស់ប្តូរបង្គោលព្រំដែនថ្មីរវាងកម្ពុជា-ឡាវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯ វុឌ្ឍី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែនកម្ពុជា-ឡាវ និងសហការីជាច្រើនរូបទៀត ស្រុកបុរីអូរស្វាយសែនជ័យ  ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សឹង សុខន បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែលមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាសេនាធិការរបស់រាជរដ្ឋាភិបាល ហើយកងកម្លាំងវិស្វកម្មជាប្រតិបត្តិករអនុវត្តដោយផ្ទាល់ក្នុងការចូលរួមបោះបង្គោលខណ្ឌសីមាព្រំដែន និងស្ថាបនាសំណង់ផ្លូវគមនាគមន៍ខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ។ កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការភ្ជាប់បង្គោលខណ្ឌសីមា ស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ សម្រេចបានលទ្ធផលយ៉ាងច្រើន គួរឲ្យកត់សម្គាល់ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សឹង សុខន បានណែនាំក្រើនរំលឹកដល់ មេបញ្ជាការ កងឯកភាពទាំង៦ ត្រូវយកចិត្តទុកដាក់ខិតខំថែទាំមធ្យោបាយរថយន្ត គ្រឿងចក្រធានាគុណភាពអោយបានល្អ ជាពិសេសត្រូវថែរក្សាសុខភាពយោធិនឱ្យបានមាំមួន ដើម្បីពុះពារធ្វើការស្ថាបនារាល់សំណង់ព្រំដែន ឱ្យបានត្រឹមត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដើម្បីធានាឱ្យរាល់ការបោះបង្គោលខណ្ឌសីមា លើទឹកដីខេត្តស្ទឹងត្រែង និងសំណង់ទាំងអស់មានសោភ័ណភាព គុណភាពរឹងមាំ និងសម្រេចបានឆាប់រហ័សតាមបទបញ្ជា ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner