អ៊ីរ៉ង់ផ្តើមចុះឈ្មោះបេក្ខជនប្រធានាធិបតី ក្រោយការស្លាប់លោក Raisi ​១០ថ្ងៃ

តេហេរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើការចុះឈ្មោះបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៨ ខែមិថុនា ក្រោយមរណភាពរបស់ លោក Ebrahim Raisi បាន១១ថ្ងៃ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Vahidi បានបញ្ជាក់ថា ដំណើរការចុះឈ្មោះមានរយៈពេល៥ថ្ងៃ ហើយក្រុមប្រឹក្សាធម្មនុញ្ញអ៉ីរ៉ង់ នឹងបិទផ្សាយឈ្មោះបេក្ខជនប្រធានាធិបតីផ្លូវ នៅថ្ងៃទី១១ ខែមិថុនា មុនពេលដែលបេក្ខជនដែលមានសិទ្ធិនឹងធ្វើយុទ្ធនាការឃោសនា។

ការបោះឆ្នោតនេះ ដំបូងឡើយ ត្រូវបានកំណត់ថា នឹងរៀបចំ នៅឆ្នាំ២០២៥ ប៉ុន្តែត្រូវបានប្តូរ មកធ្វើនៅខែក្រោយវិញ បន្ទាប់ពីការស្លាប់អតីតប្រធានាធិបតី Raisi ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។

គួរកត់សម្គាល់ថា អតីតសមាជិកកងឆ្មាំបដិវត្តន៍, អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ ក៏ស្ថិតក្នុងចំណោមបេក្ខជនចុះឈ្មោះប្រមាណ ៣០នាក់ផងដែរ។ សមាជិកសភាកំណែទម្រង់ លោក Mostafa Kavakebian និងសមាជិកសភាអភិរក្សនិយម លោក Mohammad Reza Sabaghian ក៏បានដាក់ពាក្យឈរឈ្មោះ នៅក្រសួងមហាផ្ទៃ ក្នុងទីក្រុង Tehran ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner