តែងតាំងឯកឧត្តម គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ជំនួសឯកឧត្តម ញឹម វណ្ណដា ដែលត្រូវដកពីតំណែង

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ តែងតាំងឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានានាពេលបច្ចុប្បន្ន ជំនួសឯកឧត្តម ញឹម វណ្ណដា ដែលត្រូវបានបញ្ចប់ពីមុខតំណែង។ ចំពោះមូលហេតុដែលដកតំណែងឯកឧត្តម ញឹម វណ្ណដា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner