ក្រុមហ៊ុន Cellcard ចែករង្វាន់សរុប ២លានដុល្លារដល់អតិថិក្នុងរយៈពេល៦ខែ
ក្រុមហ៊ុន Cellcard សាខាទួលគោក ល្ងាចថ្ងៃទី២១ មិថុនា ២០១៩ រៀបចំកម្មវិធីចែករង្វាន់ពាក់កណ្តាលឆ្នាំ ដែលមានទឹកប្រាក់សរុប ២លានដុល្លារអាមេរិក មានសាច់ប្រាក់ និងរង្វាន់ចែកជូនអតិថិជនដែលបានឈ្នះកាលពី៦ខែកន្លងទៅ។
នេះគឺជាកម្មវិធីធំមួយ ក្នុងចំណោមកម្មវិធីចែករង្វាន់ធំៗជាច្រើនទៀត របស់Cellcardដែលមានដូចជាកម្មវិធី iKnowiKnow, Fish a Motor, និង10K Raffle។
បើយោងតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាន់សុន ថា ប្រាក់រង្វាន់បានកើនខ្ពស់រហូតដល់ទៅបីដងក្នុងកម្មវិធី 10K Raffle ចាប់តាំងពីខែមករាមកម្ល៉េះ។ នេះគឺជាកម្មវិធីលើកទឹកចិត្តបន្ថែមទៀតពីក្រុមហ៊ុន ជូនដល់អ្នកលក់បន្ត ដែលពួកយើងបានផ្តល់រង្វាន់ជូនមានដូចជាសាច់ប្រាក់ និងដំណើរកម្សាន្តនៅបរទេស។ កម្មវិធីផ្តល់រង្វាន់នៅថ្ងៃនេះ នឹងមានអតិថិជនមានសំណាងចំនួន៣១នាក់មកទទួលរង្វាន់ សម្រាប់កម្មវិធីនៅខែមិថុនា។
លោក Watson បានបន្តថា ក្រុមហ៊ុនតែងតែផ្តល់រង្វាន់ជូនអតិថិជនមានតម្លៃរបស់យើងជាច្រើន ដែលពួកគេអាចប្រើដើម្បីបង្កើនគុណភាពជីវិត។ នេះជាឈ្មោះអតិថិជនមានសំណាងពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៩ មានដូចជា៖
• ម៉ូតូ Yamaha Mioឆ្នាំ 2019៖អ្នកឈ្នះចំនួន 60នាក់ (កម្មវិធី iKnowiKnow)
• ម៉ូតូ Yamaha QBIX ឆ្នាំ 2019៖អ្នកឈ្នះចំនួន 6នាក់ (កម្មវិធី iKnowiKnow)
• ម៉ូតូ Yamaha Janusឆ្នាំ 2019៖ អ្នកឈ្នះចំនួន 12នាក់ (កម្មវិធី Fishing Motors)
• ម៉ូតូ Yamaha QBIXឆ្នាំ 2019៖ អ្នកឈ្នះចំនួន84នាក់(កម្មវិធី Fishing Motors)
• លុយសុទ្ធ ចំនួន $1,7500,000៖ អ្នកឈ្នះចំនួន ២៣នាក់ (កម្មវិធី10K Raffle)
កម្មវិធីផ្តល់រង្វាន់របស់ក្រុមហ៊ុន Cellcardនឹងបន្តផ្តល់ភាពភ្ញាក់ផ្អើលជូនអតិថិជននិងផ្តល់ឱកាសកាន់តែច្រើនជូនអតិថិជនដើម្បីឈ្នះរង្វាន់ពិសេសៗរៀងរាល់ថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសពីCellcard រង្វាន់ និងរបៀបឈ្នះ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh ហើយតាមដានpage Facebook និង Instagram របស់ Cellcard៕