នាយករដ្ឋមន្ត្រី បង្ហាញវីដេអូពីសកម្មភាពចូលទទួលទានអាហារពេលព្រឹក នៅផ្សារកាបី

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនាព្រលប់ថ្ងៃទី៣០កក្កដា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញវីដេអូពីសកម្មភាពចូលទទួលទានអាហារពេលព្រឹក នៅផ្សារកាបី ស្រុកស្នូល ខេត្តក្រចេះ ។

សម្ដេចធិបតី បានសរសេរលើបណ្ដាញសង្គមភ្ជាប់ជាមួយវីដេអូនេះថា៖ មុនទៅដល់គោលដៅពិនិត្យការជួសជុលផ្លូវនៅតាមព្រំដែន ខ្ញុំបានចូលញ៊ាំអាហារពេលព្រឹក នៅផ្សារកាបី(K3) ស្ថិតក្នុងឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ។

សម្ដេចបន្តថា ខ្ញុំគិតថា លបចូលស្ងាត់ៗ ព្រោះអត់មានប្រាប់អជ្ញាធរខេត្តទេ ហើយក៏មិនអោយមានរថយន្តសារ៉ែនបើកមុខដែរ ដើម្បីកុំអោយគេចាប់អារម្មណ៍។ ប៉ុន្តែគ្រាន់តែចុះពីលើរថយន្ត ហើយដើរចូលហាងភ្លាម ត្រូវបែកការបាត់ ព្រោះមីងម្ចាស់ហាងថា ធ្លាប់ឃើញក្នុងទូរស័ព្ទ ។

សម្ដេចធិបតី សូមអរគុណចំពោះលោកយាយ លោកតា លោកអ៊ំ ពូមីង បងប្អូន និងក្មួយៗទាំងអស់នៅផ្សារ K3 ចំពោះការស្រលាញ់រាប់អាន ៕

ដោយ ៖ វណ្ណ​លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner