ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ២៥ផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះមានគោបំណងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពការងារនៃការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធទិន្នន័យមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) បាននឹងកំពុងសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីជំរុញការងារនេះ ឱ្យស្របតាមវិធានការគន្លឹះទី២ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាស ដើម្បីទទួលបាននូវមតិយោបល់ ការចែករំលែកបទពិសោធន៍ និងធាតុចូលបន្ថែមរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអ្នកចូលរួមអនុវត្តន៍ផ្ទាល់នៅក្នុងការដំណើរការ វិភាគឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ននេះ។

សូមបញ្ជាក់ថា ដើម្បីអនុវត្តន៍សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងជំរុញកិច្ចការនេះឱ្យអនុវត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាអគ្គលេខាធិការដ្ឋាននៃគ.វ.រ. បានដាក់ចេញនូវវិធានការចំពោះមុខមួយចំនួន មានដូចជា៖ ១)តម្រូវការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្ទៃក្នុងជាមួយក្រសួង-ស្ថាប័ន ២)ការរៀបចំការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីគាំទ្របច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ ៣)រៀបចំកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុករបស់ក្រសួង-ស្ថាប័ន ៤)រៀបចំកម្មវិធីសិក្ខាសាលា ដោយមានកិច្ចសហការដៃគូរដើម្បីចែករម្លែកឧត្តមានុវត្តន៍នៃការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងបទពិសោធ ៥)បង្កើតក្រុមការងារបច្ចេកទេស ដើម្បីគាំទ្រដំណើរការការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។

លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ធ្វើការបង្ហាញពីរបាយការណ៍សង្ខេបវឌ្ឍនភាពការងារ ការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន្ថ និងរាយការណ៍សង្ខេបវឌ្ឍនភាពការងារ ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យអប់រំ និងវិស័យសុខាភិបាល និងបញ្ហាផ្សេងៗ ដែលបានជួបប្រទះនៅពេលអនុវត្តន៍ការងារ ជាមួយក្រសួង-ស្ថាប័នផ្ទាល់ ព្រមទាំងសំណូមពររបស់ក្រសួង-ស្ថាប័ន។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បង្ហាញបន្ថែមអំពីយន្តការការងារ និងនីតិវិធីក្នុងការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធតាមក្រសួង-ស្ថាប័ន។

លើសពីនេះ អង្គប្រជុំក៏មានការផ្តល់មតិយោបល់ដែលជាធាតុចូលពីឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ព្រមទាំងរាជធានី-ខេត្ត បានបង្ហាញឆន្ទះខ្ពស់ក្នុងការគាំទ្រការកែទម្រង់រដ្ឋបាលសាធារណៈ និងការរៀបចំអង្គភាពរបស់ខ្លួន ឱ្យរឹតតែមានរបៀបរៀបរយ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងបង្ហាញពីបញ្ហាមួយចំនួនដែលបានជួបប្រទះ ក្នុងការធ្វើវិភាគមុខងារ និងបង្រួមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ននីមួយៗ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner