អតីតមន្ត្រីកាទូត ៖ កូរ៉េខាងជើងចង់ចរចាជាថ្មី បើ Trump ជាប់ឆ្នោត
បរទេស៖ អតីតមន្ត្រីកាទូតកូរ៉េខាងជើង លោក Ri Il Gyu ដែលកំពុងនិរទេសខ្លួន បាននិយាយថា កូរ៉េខាងជើងចង់ចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើ លោក Trump ឈ្នះការបោះឆ្នោត នាពេលខាងមុខ។
អតីតអ្នកការទូតជាន់ខ្ពស់ ដែលបានចាកចេញពីកូរ៉េខាងជើង ទៅកូរ៉េខាងត្បូង ចាប់តាំងពី២០១៦ រូបនេះ
បានប្រាប់ថា កូរ៉េខាងជើងកំពុងបង្កើតយុទ្ធសាស្ត្រចរចាថ្មីមួយ
ដោយបានកំណត់យក រុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាពគោលនយោបាយការបរទេសរបស់ខ្លួន សម្រាប់ឆ្នាំនេះ។
លោក Ri បាននិយាយថា បើទោះបីជាកូរ៉េខាងជើងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ក៏រដ្ឋបាលទីក្រុងព្យុងយ៉ាង មានបំណងបើកការចរចានុយក្លេអ៊ែរឡើងវិញផងដែរ ដោយជឿលើកាទូតរបស់លោក Trump ដែលមានរបៀប ធ្វើការជាមួយកូរ៉េខាងជើង។
គួររម្លឹកថា លោក Kim Jong Un និងលោក Trump អតីតប្រធានាធិបតីអាមេរិក ធ្លាប់ជួបគ្នា ជាប្រវត្ថិសាស្ត្រ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត