លោកជំទាវ អាំង សុជាតា ខូយ រីដា អញ្ជើញ​សួរសុខទុក្ខស្ត្រី​ត្រៀម​សម្រាល និងស្ត្រី​សម្រាលកូន

ពោធិ៍សាត់៖លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ​សាខាកាក​បាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤​បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ស្ត្រីត្រៀមសម្រាល និងសម្រាលកូន នៅមណ្ឌលសុខភាពឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនេះលោកជំទាវ អាំង សុជាតា ខូយ រីដា បានលើកឡើងថា យោងតាមអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ ទៅលើសុខភាពស្ត្រីជាមាតា ទារក និងកុមារ ព្រោះ​ថាស្ត្រីចាប់មាន​ផ្ទៃពោះតាំងពីខែដំបូង ត្រូវទៅពិនិត្យផ្ទៃពោះជាប្រចាំ តាមការកំណត់​របស់​ពេទ្យឆ្មប នៅតាមមណ្ឌលសុខភាពនានា ឬមន្ទីរពេទ្យបង្អែក​ដែលនៅជិតផ្ទះ ។ត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលមកសម្រាលកូន ព្រោះថាស្ត្រីពេលសម្រាលកូនម្ដងៗ មានការលំបាកណាស់ ប្រឈមនឹងបញ្ហាជាច្រើន ដែលយើងមិនអាចគិតទុកជាមុនបាន។ ដូច្នេះហើយទើបថ្ងៃនេះលោកជំទាវ បានដឹកនាំប្រតិភូសាខាកាកបាទ​ក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកសួរសុខទុក្ខស្រ្តីមានផ្ទៃពោះត្រៀម​សម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួនប្រាំពីនាក់ នៅមណ្ឌលសុខភាពឃុំស្រែស្ដុកស្រុកកណ្ដៀងនាពេលនេះ។

ក្នុងឱកាសនោះអនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ របស់សាខា​កាកបាទ​ក្រហមកម្ពុជាខេត្ត ជូនដល់ស្ត្រីសម្រាលកូនរួចចំនួន​ប្រាំពីរនាក់ មាន មុង សារុង ទឹកដោះគោឆៅ ​ទឹកដោះគោខាប់ ស្ករស សាប៊ូម្សៅ ម្សៅទារក ខោអាវក្មេង និងថវិកាមួយចំនួន។ព្រមទាំងបាន​ឧបត្ថម្ភអំណោយនិងថវិកាដល់គ្រូពេទ្យនិងអ្នកជំងឺ ក្នុងមណ្ឌល​សុខភាពផងដែរ៕
ដោយ៖ចេង ពុំ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner