Honda, Nissan, Mitsubishi រួមគ្នាផលិតឡានអគ្គិសនី ចង់ផ្តួលអាមេរិក និងចិន
តូក្យូ៖ នៅទីបំផុត ដោយមិនអាចបណ្តោយឲ្យចិន និងអាមេរិក វាយផ្តាច់ទីផ្សាររថយន្តអគ្គិសនី តទៅទៀតបាន ជប៉ុនដែលជាជើងឯកផលិតនិ ងលក់ឡាន បានប្រមូលក្រុមហ៊ុន ៣ ធំៗ រួមមាន Honda, Nissan និង Mitsubishi ឲ្យរួមគ្នាផលិតឡានអគ្គិសនី ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។
បច្ចុប្បន្ន ក្រុមហ៊ុន Tesla បានគ្របដណ្តប់ទីផ្សារឡានអគ្គិសនីក្នុងអាត្រាជិត ២០ភាគរយ រីឯក្រុមហ៊ុនចិន BYD បានកាន់កាប់ចំណែកទីផ្សារចំនួន១៦ភាគរយ។ នេះបើយោងតាម ក្រុមហ៊ុនស្រាវជ្រាវ MarkLines ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ
តាមរយៈសម្ព័ន្ធភាពថ្មីនេះ ក្រុមហ៊ុនទាំង Honda, Nissan, Mitsubishi គ្រោងផលិត និង លក់ឡានអគ្គិសនីរួមគ្នាឲ្យបាន ៨លានគ្រឿងក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន QUICK FactSet បានឱ្យដឹងថា ក្រុមហ៊ុនទាំងបីបានចំណាយ ជាង៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣លើការផលិតរថយន្តអគ្គិសនី រួមគ្នាដំបូងរបស់ខ្លួន។



ប្រភព៖ Nikkei Asia ប្រែសម្រួលដោយ៖ ឈឹម ទីណា