ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលសារាជធានី អញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មិថុនានេះ ។
ក្រុមប្រឹក្សាអាណត្តិទី៣ របស់ខណ្ឌបឹងកេងកង មានលោក គឹម ឈុនអ៊ូ ជាប្រធានក្រុមប្រឹក្សានិងមានសមាជិកចំនួន១៧រូប ។
ពិធីប្រកាសចូលកាន់តំណែងនៅរសៀលនេះប្រារព្ធធ្វេីនៅសាលប្រជុំសាលាប៊ែលធីអន្តរជាតិ ស្ថិតនៅតាមផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ មានការអញ្ជេីញចូលរួមពីសំណាក់អភិបាលរងរាជធានី និងអភិបាលខណ្ឌ អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ មេភូមិនិងប្រជាពលរដ្ឋទូទាំងខណ្ឌបឹងកេងកង ផងដែរ។










