ក្រសួងអប់រំ សម្រេចឈប់ទទួលស្គាល់វិទ្យាស្ថានអន្តរទ្វីបអាម៉េរិកាំង តាមសំណើរបស់វិទ្យាស្ថានអន្តរទ្វីបអាម៉េរិកាំង
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ក្រសួង អប់រំ យុវជន និងកីឡា បានសម្រេច សម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ២១៧ ABCD ផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្តីសម្រេចខាងលើ បានធ្វើឡើងតាម ប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា លេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។
ប្រកាស របស់ក្រសួង បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព។
ក្រសួង អប់រំ យុវជន និងកីឡា ក៏បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំង ផងដែរ ៕



