ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានជម្រុញដល់ក្រុមប្រឹក្សាស្រុកសំពៅលូន អាណត្តិទី ៣ ត្រូវរួមគ្នាធ្វើកិច្ចការងារ ដែលជាតម្រូវការ របស់ប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ស្រុករបស់ខ្លួនបម្រើដោ យមិនត្រូវរើសអើង
នៅក្នុងពិធីប្រកាសសុពលភាពសមាសភាពនិងចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកសំពៅ លូន ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តជាតំណាងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ ក្រុមប្រឹក្សាស្រុកដែលទើបជាប់ឆ្នោតថ្មី ត្រូវគោរពអនុវត្តតាមគោលការណ៍ច្បាប់។ ក្រុមប្រឹក្សាគឺជាតំណាងឲ្យពលរដ្ឋ។ដូចនេះត្រូវរួមគ្នាធ្វើនូវកិច្ចការងារដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនិងដើម្បីអភិវឌ្ឍន៍ស្រុករបស់ខ្លួនឲ្យបានរីកចម្រើនឲ្យស្រប តាមផែនការ៥ឆ្នាំក្នុងអាណត្តិរបស់ខ្លូនពីឆ្នាំ២០១ ៩ដល់ឆ្នាំ២០២៤។
ឯ.ឧអភិបាលរងខេត្តបាត់ដំបង ក៏បានក្រើន រំលឹកដោយជំរុញដល់ក្រុមប្រឹក្សាស្រុកទាំង១៧រូបនៅក្នុងអាណត្តិថ្មីនេះ ត្រូវចេះសហការធ្វើការងារជាមួយនិងគណៈអភិបាលស្រុកក្នុងការខិតខំបម្រើនូវផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាព លរដ្ឋខ្លួនដោយស្មើភាពយុត្តិធម៌និងមិនត្រូវប្រកាន់ពីនិន្នាការនយោបាយ ព័ណ៎សម្បុរ និងសាសនា ឬទ្រព្យធននោះឡើយ ។
ឯ.ឧ អភិបាលរងខេត្ត អ៊ុយ សុធាវី បានបន្ថែមទៀតថា៖រដ្ឋបាលស្រុកក៏ត្រូវខិតខំសម្របសម្រួល និងពង្រឹងក្នុងការផ្ដល់សេវាតាមការិយាល័យច្រក ចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលត្រូវមកទទួលសេវានៅ កន្លែងតែមួយនេះ ព្រមទាំងចេះពីនិត្យតាមដាននិ ង គាំទ្រដល់ដំណើរការនៃការរិយាល័យច្រកចេញចូលតែមួយនិងការិល័យប្រជាពលរដ្ឋ នៅរដ្ឋបាលស្រុក ដើម្បីធានាថា៖ ការផ្ដល់សេវានៅទីនោះបានដំណើរការ ប្រកបដោយតម្លាភាព និង គណនេយ្យឆ្លើយតបស្របតាមគោលការណ៍ បែបបទនិងនីតិ វិធីដែលបានកំណត់ ដោយច្បាប់។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សានេះផងដែរ ឯ.ឧអភិបាលរងខេត្តបាត់ដំបង ក៏បានណែនាំដល់រដ្ឋបាលឯកភាពស្រុកសំពៅលូន ត្រូវបន្តធ្វើការដឹកនាំនិងសម្របសម្រួលដល់រដ្ឋបាលឃុំ និងអង្គភាពចំណុះពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យ មើលឡើងវិញ នូវបញ្ជីបញ្ហាប្រឈម ទាំងសំណើរ ទាំងសំណូមពរនានា របស់ បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងវេទិកាសាធារណៈកន្លងមក ក៏ដូចជាសំណូមពរមួយចំនួនដែលបានលើ កឡើងជាមួយនិងក្រុមការងារថ្នាក់ជាតិ រួចហើយដោយត្រូវកំណត់ទិសដៅអាទិភាព និង រៀបចំ នូវផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាចំពោះមុខទាំងនោះ ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ និង ដើម្បីឆ្លើយតបយុទ្ធសាស្ត្រនៃកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ក្នុងអាណត្តិទី៦ នៃរដ្ឋសភា៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )















