តើអាចទៅរួចទេ Kylian Mbappe ទៅលេងឲ្យ Liverpool រដូវកាលថ្មី
Kylian Mbappe បានបង្ហោះ Story លើ Instagram ថា “Soon” មានន័យថា ឆាប់ៗនេះ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន គិតថារូបគេចង់ចាកចេញពី Paris Saint Germain ទៅ Liverpool។ ការធ្វើបែបនេះ Mbappe ហាក់ផ្ដល់ក្ដីសង្ឃឹមឲ្យអ្នកគាំទ្រ Liverpool ត្រេកអរមិនស្ទើរតាមរយៈសកម្មភាពរបស់ខ្លួនលើ Instagram ដែលបង្កើតឲ្យមានការសង្ស័យថារូបគេអាចផ្ទេរទៅលេង នៅក្លឹបម្ចាស់ជើងឯកអឺរ៉ុបរដូវកាលថ្មីនេះ។

សកម្មភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង បានធ្វើឲ្យមានការសង្ស័យថា កីឡាកររូបនេះមានទំនាក់ទំនងជាមួយ Liverpool។ Mbappe បានទៅជួបនឹងកីឡាករបាល់បោះ LeBron James ជាអ្នកគាំទ្រ និងជាម្ចាស់ហ៊ុនម្នាក់របស់ក្លឹប Liverpoolរួមទាំងបាន Follow កីឡាករ និងអតីតកីឡាករ Liverpool ជាច្រើននាក់នៅលើ Instagram ដូចជា Fabinho, Mohamed Salah, Coutinho, Steven Gerrard និង Luis Suarez ជាដើម ។

ប៉ុន្តែទាក់ទងនឹងសកម្មភាពនេះ ត្រូវបានម្ចាស់ក្លិប PSG លោក Nasser Al-Khelaifi បាននិយាយថា ២០០% គឺ Mbappe មិនចាកចេញពីក្លិបដាច់ខាត៕ធ.ដ
