ក្រុមអ៊ីតាលី អូស្ត្រាលី និងប្រេស៊ីល ដឹកដៃគ្នាឡើងជុំបន្ត FIFA Women’s World Cup
អត្ថបទដោយ៖
Kien Sereyvuth
ពូល C ៣ក្រុម ដឹកដៃគ្នាឡើងជុំបន្ត FIFA Women’s World Cup ក្នុងនោះក្រុម អ៊ីតាលី អូស្ត្រាលី និងប្រេស៊ីល ដោយមាន៦ពិន្ទុដូចគ្នា ខណៈប្រេស៊ីល ជាក្រុមចំណាត់ថ្នាក់លេខរៀងទី៣ ល្អជាងគេ មានឳកាសឡើងជុំ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។
ការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០១៩ ប្រទេសបារាំង ក្នុងពូល C បានបញ្ចប់ ខណៈដែលក្រុមជម្រើសជាតិនារីទាំង៣ ក្នុងពូលនេះ ពីលេខរៀងទី១ ដល់លេខរៀងទី៣ ធានាកៅអីវគ្គ១៦ក្រុមទាំងអស់ ព្រោះឆ្លងកាត់៣ប្រកួត ឈ្នះ២ និងចាញ់១ ដូចៗគ្នា ក្នុងនោះរួមមាន៖ អ៊ីតាលី អូស្ត្រាលី និងប្រេស៊ីល លើកលែងតែចំណាត់ថ្នាក់លេខរៀងទី៤ ចាម៉ៃកា រកមិនបាន១ពិន្ទុ។ ចំណែកឯ មួយប្រកួតទៀតកាលពីព្រឹកមិញ អូស្ត្រាលី ៤:១ ចាម៉ៃកា ក្នុងប្រកួតចុងក្រោយ៕ធ.ដ