ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងរង់ចាំការឆ្លើយតបរបស់កូរ៉េខាងជើង ដើម្បីធ្វើបច្ចុប្បន្នភាពស្តាសន្តិភាព

ហ្វាំងឡង់៖ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ ន័រវែស និងស៊ុយអែត ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានដាក់អាទិភាពកំពូលទៅលើការពង្រឹងភាពជាដៃគូ ដើម្បីការរីកចម្រើនក្នុងភាពអ្នកដឹកនាំថ្មី និងទូលំទូលាយ ខណៈប្រទេសរបស់លោកកំពុងស្វះស្វែងរកយន្តការធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ចថ្មីៗ ជាការឆ្លើយតបទៅនឹងការធ្វើបដិវត្តន៍ឧស្សាហកម្មលើកទី៤។

នាអំឡុងដំណើរទស្សនកិច្ចនោះ បានផ្តល់ឱកាសឲ្យលោក មូន ជេអ៊ីន ស្វែងយល់អំពីបទពិសោធតាមបណ្តាប្រទេស Nordic (ប្រទេសហ្វាំងឡង់ និងអ៊ីស្លង់)នៅក្នុងការធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ច និងទំនាក់ទំនងគ្រប់គ្រងពលកម្ម និងគោលនយោបាយ ដោយលើកកម្ពស់សុខុមាលភាព និងផ្តល់អំណាចឲ្យស្ត្រី។

ដោយបានប្រឈមមុខជាមួយជម្លោះមនោគមន៍វិជ្ជានៅក្នុងប្រទេស និងការបន្តភាពរឹងរូសរបស់កូរ៉េខាងជើងនោះ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានខំប្រឹងព្យាយាមយ៉ាងខ្លាំង ដើម្បីបង្កភាពងាយស្រួលដល់សន្តិភាព ដោយផ្តោតលើប្រជាជន និងផ្អែកលើជំនឿទុកចិត្តនៅឧបទ្វីបកូរ៉េ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner