អភិបាលខេត្តស្ទឹងត្រែង ជូនដំណើរប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលជិះរថយន្តក្រុងមិនបង់ប្រាក់នៅថ្ងៃបញ្ចប់

ស្ទឹងត្រែង៖ក្នុងដំណើរចុះជួបសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋ ដែលបានមកកាន់ស្រុកកំណើត ហើយវិល​ត្រឡប់​ទៅកាន់​រាជធានីភ្នំ​ពេញវិញបន្ទាប់ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ អភិបាលខេត្តស្ទឹង​ត្រែង ឯកឧត្តម សរ សុពុត្រា នៅព្រឹកថ្ងៃទី៤ ខែ​តុលា បានចាត់ទុក​ដំណើរមកលេងស្រុកកំណើតរបស់កម្មករ និយោជិតនិងប្រជាពលរដ្ឋ គឺជាជោគជ័យរបស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

តាមតួលេខបង្ហាញថា ការធ្វើដំណើរនៅថ្ងៃបញ្ចប់ការដឹកជញ្ជូនដោយ​មិនបង់ប្រាក់ ខេត្តស្ទឹងត្រែងមាន កម្មករ និយោជិត និង​ប្រជាជន​ប្រមាណ ១ ២២៥ នាក់ ។រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តស្ទឹងត្រែង និងពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញវិញចំនួន ២០គ្រឿង ចាប់ពី​ថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។

ក្នុងឱកាសនោះឯកឧត្តម សរសុពុត្រា មានប្រសាសន៍ថា នេះជាការ​យកចិត្តទុកដាក់យ៉ាងអស់ពីចិត្តពីថ្លើម ចំពោះបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅធ្វើការងារបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ទោះបីថាពួកគាត់ បម្រើការងារ​នៅក្នុង​រោងចក្រ នៅតាមផ្ទះឬនៅ​ក្រុមហ៊ុនឯកជនក្តី ។ការជិះរថយន្តក្រុងមិនបង់ប្រាក់នេះបានរួម​ចំណែក​សម្រាលការចំណាយរបស់ប្រជាពលរដ្ឋក្នុងឱកាស​មក​ស្រុកកំណើត ឬមកជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ (១តុលា-៣តុលា២០២៤) ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់មរណីយដ្ឋាននានា​ក្នុង​ខេត្តចំនួន ១៤.៤៣១នាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិ ៥៥នាក់។ នេះ​បើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន កាលពីថ្ងៃទី៣ ខែតុលា៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner