ហុងកុងធ្វើម្ចាស់ផ្ទះពិព័រណ៌ចាក់សាក់អន្តរជាតិ

ហុងកុង៖ ព្រឹត្តិការណ៍ពិព័រណ៍បង្ហាញពីសិល្បៈចាក់សាក់អន្តរជាតិបានវិលត្រឡប់វិញជាលើកទីពីរ ដោយទីក្រុងហុងកុងធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ពិព័រណ៌ចាក់សាក់អន្តរជាតិហុងកុង កំពុងបើកដំណើរការរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់៦ ខែតុលានេះ។ ព្រឹត្តិការណ៍ចាក់សាក់អន្តរជាតិនេះ រៀបចំឡើងមានគោលបំណងបង្ហាញពីសិល្បៈគំនូរលើរាងកាយ និងផ្តល់ឱកាសសម្រាប់អ្នកស្រឡាញ់សាក់ ដើម្បីបានចាក់សាក់ជាមួយអ្នកជំនាញល្បីៗ។

លោក Chris Perkims អ្នកទស្សនានៅឯការតាំងពិពណ៌នេះ បានរៀបរាប់ថា ខ្ញុំពិតជាចាប់អារម្មណ៍លើការចាក់សាក់ ហើយខ្ញុំពិតជាចង់ជួសជុលស្នាមសាក់ និងវត្ថុមួយចំនួនទៀតដែលខ្ញុំបានចាក់កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍នេះ។

អ្នកទស្សនាម្នាក់ទៀតឈ្មោះ Mike បាននិយាយថា ខ្ញុំមកទីនេះ ដើម្បីមើលអ្នកចាក់សាក់មកពីជុំវិញពិភពលោក ហើយពិនិត្យមើលថ្វីដៃអ្នកចាក់សាក់ទាំងនោះ ថាត់តើមានអ្នកសាកសមសម្រាប់ចាក់សាក់ខ្ញុំដែរឬទេ។

ជាមួយគ្នានេះ លោក Mike បានរំពឹងថា នឹងមានអ្នកចាក់សាក់ជាច្រើន និងស្ទីលសាក់រូបប្លែកៗលេចឡើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ និងបានឃើញសិល្បៈសាក់រូបជប៉ុនល្អៗជាច្រើន។
សំឡេងម៉ាស៊ីនចាក់សាក់បានលាន់ទ្រហឹង ខណៈដែលអ្នកជំនាញចាក់សាក់មានវត្តមាននៅក្នុងពិព័រណ៍សិល្បៈរាងកាយមួយនេះ កំពុងបញ្ចេញស្នាដៃរបស់ខ្លួនទៅកាន់អន្តរជាតិ។

ព្រឹត្តិការណ៍ពិព័រណ៌ចាក់សាក់អន្តរជាតិហុងកុងនេះទៀតសោត ក៏បានផ្តល់ឱកាសដល់សិល្បករ ឬអ្នកជំនាញចាក់សាក់ ដើម្បីបង្កើតបណ្តាញ និងរៀនសូត្រពីមិត្តរួមអាជីពរបស់ខ្លួនផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner