ឯកឧត្តម សារិន វណ្ណា ៖ ការជំរុញការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ គឺជាការរួមចំណែកដល់ការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី
ភ្នំពេញ៖ ឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានប្រសាសន៍ថា ការជំរុញការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ គឺជាការរួមចំណែកដល់ការ ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធ្វើឲ្យទំនាស់ដីធ្លីមានការថយចុះ និងបានពង្រឹងទីផ្សារដី ពិសេសការរចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋ តាមរយៈពន្ធប្រថាប់ត្រា និងប្រមូលពន្ធប្រចាំ ឆ្នាំលើអចលនទ្រព្យ ។ នេះជាការលើកឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តម សារិន វណ្ណា បន្ថែមថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានជំរុញការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធបាន ១២ ៦២៤ក្បាលដី ចែកប័ណ្ណកម្មសិទ្ធិ បាន ១៦០ ៥២២ ប័ណ្ណ ចែកប័ណ្ណក្នុងតំបន់ប្រទានកម្មបាន ១២ ២៣៦ ប័ណ្ណ បំបែកក្បាលដីក្នុងបុរីកកស្ទះ ២១៨៧ប័ណ្ណ ជាមួយគ្នានេះ ការផ្តល់សេវាសារធារណៈបានល្អ មានប្រសិទ្ធិភាព និងគុណភាព គឺជាការចូលរួមយ៉ាងសកម្មក្នុងការលើក ស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ដែលជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា លទ្ធផលដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សម្រេចបាន គឺពិតជាសមិទ្ធិផលដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងអភិវឌ្ឍគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាលឲ្យបានសម្រេចបានជោគជ័យ ។
រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៥ ដោយផ្តោតសំខាន់លើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្រ គឺការផ្ទេរអំណាចឲ្យថ្នាក់ក្រោមជាតិដោយអនុវត្តគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ពិសេសគឺផ្តោតទៅលើអភិបាលកិច្ចល្អលើការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព និងការអនុវត្តឌីជីថល ៕
ដោយ / គ្រី សម្បត្តិ







