Trump គំរាមប្រើច្បាប់ឆ្នាំ១៧៩៨ បណ្តេញជនចំណាកស្រុក

បរទេស ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ បាននិយាយអំពីអ្វីដែលលោកហៅថា រូបភាពដ៏អាក្រក់ ក្នុងប្រទេសដែលកាន់កាប់ដោយជនបរទេសឧក្រិដ្ឋជនជាច្រើន ហើយលោកបានគំរាមថា នឹងប្រើច្បាប់ «ឆ្នាំ១៧៩៨» បណ្តេញជនចំណាកស្រុក បើលោកជាប់ឆ្នោត។

អំឡុងសុន្ទរកថា ស្វែងរកសន្លឹកឆ្នោត នៅក្នុងរដ្ឋ Colorado លោក Donald Trump បានអះអាងថា លោកនឹងទប់ស្កាត់រលកឧក្រិដ្ឋកម្ម ដែលបង្កឡើង ដោយជនចំណាកស្រុក។

ថ្លែងជាង១ម៉ោង ដែលផ្តោតស្ទើរតែទាំងស្រុងលើបញ្ហាអន្តោប្រវេសន៍លោក Trump បានប្តេជ្ញាថា នឹងដោះស្រាយបញ្ហានេះ ដោយប្រើច្បាប់ Alien Enemies Act នៃឆ្នាំ ១៧៩៨ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធប្រមូល និងនិរទេសជនបរទេស មកពីប្រទេសដែលគេចាត់ទុកថា ជាសត្រូវ ជាផ្នែកនៃការធ្វើនិរទេសដ៏ធំ ហើយលោកបានដាក់ឈ្មោះថា «Operation Aurora» ។

លោក Trump អះអាងថា «ការឈ្លានពាន» កំពុងដំណើរការដោយជនចំណាកស្រុកដែលលោកនិយាយថា រំលោភ និងសម្លាប់ជនជាតិអាមេរិក។

យ៉ាងណាក៏ដោយ ឧក្រិដ្ឋកម្មហិង្សា ដែលធ្លាប់តែកើនឡើង ក្រោមការដឹកនាំរបស់លោក Trump នៅឆ្នាំ២០២០ បានធ្លាក់ចុះ ជារៀងរាល់ឆ្នាំ ក្រោមរដ្ឋបាល របស់លោកប្រធានាធិបតី Joe Biden។ ជនចំណាកស្រុកបានប្រព្រឹត្តឧក្រិដ្ឋកម្ម តិចជាងចំនួនប្រជាជនដើម ទោះបីជាជនសង្ស័យបរទេស ត្រូវបានគេដាក់ឈ្មោះនៅក្នុងករណីកម្រិតខ្ពស់មួយចំនួន នៃការវាយប្រហារដោយហឹង្សាលើស្ត្រី និងកុមារ ដែលធ្វើឱ្យពួកសាធារណរដ្ឋ ខឹងសម្បារ ក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner