ក្រុមហ៊ុនជាង៦០០របស់សហរដ្ឋអាម៉េរិកជំរុញឱ្យលោក ដូណាល់ ត្រាំ ដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយចិន

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនតូច-ធំប្រមាណជាង៦០០ទៀត បានជំរុញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសារលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ឲ្យដោះស្រាយវិវាទពាណិជ្ជកម្មជាមួយចិន ដោយបញ្ជាក់ថា ពន្ធគយបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាម៉េរិក។

លិខិតនេះ គឺជាលិខិតចុងក្រោយបំផុតក្នុងចំណោមលិខិតជាហូរហែ ដែលត្រូវបានបញ្ជូនទៅរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដោយយុទ្ធនាការឈ្មោះ Tariffs Hurt the Heartland ជាយុទ្ធនាការជាតិប្រឆាំងនឹងពន្ធគយ ដែលគាំទ្រដោយក្រុមហ៊ុនពាណិជ្ជកម្មជាង១៥០ ដែលតំណាងឱ្យវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម ការលក់រាយ និងបច្ចេកវិទ្យា។

ប៉ុន្តែលិខិតនេះ មានសារសំខាន់ នៅពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែកើនឡើង និងកើតឡើងមុនលទ្ធភាពនៃជំនួបរវាងលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនាខាងមុខ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកចង់ជួបសមភាគីចិនលោក ស៊ី ជីនពីង នៅទីនោះ ហើយនឹងសម្រេចចិត្តថា តើត្រូវដំឡើងពន្ធបន្ថែមលើទំនិញនាំចូលរបស់ចិនស្ទើរតែទាំងអស់ បន្ទាប់ពីនោះ ឬយ៉ាងណា? ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner