នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយឆក់ទូរស័ព្ទពីខណ្ឌ​ទួលគោក

(ភ្នំពេញ)៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឱ្យដឹងថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហាការជាមួយ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទលួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើផ្លូវជាតិលេខ៥ សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៩១ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ៖ ១-ឈ្មោះ ទ្រី ប៊ុនហាប់ ហៅ ហាប់ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ ២-ឈ្មោះ ហ៊ុន សេង ហៅ សេង អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿង Suzuki Nex ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-4643 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone11 ពណ៌ស (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់យក)។

ជនរងគ្រោះឈ្មោះ ផាន គីមហួយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់បន្តតាមនិតិវិធី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner