សម្ពោធអគារសិក្សាថ្មីមួយខ្នងនៅវិទ្យាល័យប្រាសាទបល្ល័ង្ក
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ធំ៖ អគារសិក្សាមួយខ្នង មានប្រាំមួយបន្ទប់ ស្ថិតនៅវិទ្យាល័យប្រាសាទបល្ល័ង្ក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។អគារនេះជាអំណោយរបស់ឯកឧត្តម យឹម លាត និងធនាគារ KB ប្រាសាក់។
ក្នុងឱកាសនេះឯកឧត្តម យឹម លាត បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ថា មានអគារសិក្សាថ្មីហើយ សូមខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ និងអ្នកបន្តវេនដឹកនាំនិងសូមថែរក្សាអគារនេះឱ្យបានល្អប្រយោជន៍ប្រើប្រាស់បានយូរអង្វែង ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះធនាគារ KB ប្រាសាក់ ដែលបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ៕
ដោយ៖ប៊ុនរដ្ឋា
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។