នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យពីរនាក់ ករណីប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅយប់ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅតាមផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងរបាយការណ៍របស់អធិការដ្ឋានននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ថា លីឆេង អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២)ឈ្មោះ ធី ធាវី អាយុ២២ឆ្នាំ ស្នាក់នៅក្នុងឃ្លាំងលក់គ្រឿងសំណង់ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំងពីរនាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅ ត្រួតពិនិត្យលើដងខ្លូន រួចនាំខ្លួនជនសង្ស័យធ្វើការត្រួតពិនិត្យទឹកនោមរកសារធាតុញៀន ឃើញថាមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner