ជាងសំណង់ម្នាក់កំពុងធ្វើការ ត្រូវប្លង់សេវេរ៉ង់ដាបាក់ធ្លាក់សង្កត់ស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជាងសំណង់ម្នាក់ ត្រូវប្លង់សេវេរ៉ង់ដាបាក់ធ្លាក់សង្កត់បាក់ចង្កេះស្លាប់ ពេលកំពុងធ្វើការ  កាលពីម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅអាគារសំណង់ជួសជុលមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥កែងនឹងផ្លូវសាលាដែក ក្រុម១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ រជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ  រ៉ន ខុម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតភូមិសំរោង  ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានប្រពន្ធឈ្មោះ ឆែម  ស្រីរត្ន័ អាយុ២៧ឆ្នាំមុខរបរកម្មករសំណង់ មានកូន ស្រីម្នាក់អាយុ៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។

បើយោងតាមប្រភពពីកម្មករដែលធ្វើការនៅ កន្លែងហេតុខាងឡើងបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានឡើងទៅជាន់ទី១ ហើយ បានវាយការ៉ូនៅជញ្ជាំងដើម្បីបិតការ៉ូថ្មី ពេលដែលកំពុងវាយ ស្រាប់តែបាក់ថ្មបេតុងវេរ៉ង់ដា ពីជាន់ទី២ ធ្លាក់មក សង្កត់បុរសរងគ្រោះបណ្ដាលឲ្យគៀបជាប់បាក់ចង្កេះ។ ភ្លាមៗនោះកម្មករ ដែលធ្វើការនៅក្បែជនរងគ្រោះបានទៅជួយគាស់ យកជនរងគ្រោះចេញរួចលើកមកដាក់នៅខាងក្រោម រួចបានរាយការណ៍ទៅសមត្ថកិច្ច មូលហៅរថយន្តសង្គ្រោះ ពេលដែល ក្រុមគ្រូពេទ្យសង្គ្រោះមកដល់ហើយពិនិត្យ ក៏បានបញ្ជាក់ថា បុរសរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញបានចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រូសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner