ម៉ិកស៊ិកបិទការ​ចំណាកស្រុក​ តាមគំនាបរបស់ Trump

បរទេស៖ ក្រោយមានការគំរាមបន្ថែមពន្ធ ទាំងអនាគតប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីប្រទេសមិចស៊ីក លោកស្រី Claudia Sheinbaum សុទ្ធតែបានអះអាងពីការដែលប្រទេសមិចស៊ីកបានយល់ព្រមបញ្ឈប់ ការធ្វើចំណាកស្រុក របស់ជនអន្តោប្រវេសន៍ ហូរចូលតាមព្រំដែន ទៅក្នុងសហរដ្ឋអាមេរិក។

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយ នៅលើទំព័រសង្គម Truth Social របស់លោកថា មេដឹកនាំប្រទេសម៉ិកស៊ិក Claudia Sheinbaum បានយល់ព្រម «បញ្ឈប់» ការធ្វើចំណាកស្រុក ក្នុងអំឡុងពេលសន្ទនាគ្នា រវាង​អ្នកទាំងពីរជុំវិញ ការបិទលំហូរនេះ នៅព្រំដែន ប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ។

រីឯ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា បន្ទាប់បាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump  «យើងមិនបាននិយាយ ជាពិសេស អំពីបញ្ហាពន្ធ» ទេ។

ភាគីទាំងពីរបានពណ៌នាការអំពាវនាវនេះថា ដំណើរការប្រកបដោយភាពវិជ្ជមាន បើទោះបីជាវាកើតមាន បន្ទាប់ពីមានការគំរាមកំហែងពីសំណាក់លោក Donald Trump ក្នុងការត្រៀមបន្ថែមពន្ធលើមុខទំនិញរបស់មិចស៊ីក ២៥ភាគរយ តាំងពីលោកចូលកាន់តំណែង នៅថ្ងៃដំបូង តែម្តង។ លោកបញ្ជាក់ថា ការបន្ថែមពន្ធនេះ ក្នុងគោលដៅសងសឹកនឹងការហូរចូលជនអន្តោប្រវេសន៍ ពីមិចស៊ីក ទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ថ្មីៗនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចមិចស៊ីកថែមទាំងបានបង្ហាញពីការបារម្ភថា អាមេរិកនឹងបាត់បង់ការងារ ៤០ម៉ឺននាក់ បើថែមពន្ធ​ លើមិចស៊ីក ដោយលើកឡើងពីអាជីវកម្មអាមេរិក នៅមិចស៊ីក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner