មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង នាំយកអាវភ្លៀងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងរាជអាវុធហត្ថខេត្ត

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បាននាំយកអាវភ្លៀងចំនួន១៩៣អាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់នាយ នាយរង និងពលកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

ការចែកអាវភ្លៀងនាពេលនេះ ស្របពេលដែលរដូវភ្លៀងបានចូលមកដល់។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានមានប្រសាសន៍ថា អាវភ្លៀងទាំង១៩៣ សម្រាប់ផ្តល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការចែកជូនទៅតាមបណ្តាអង្គភាពក្រុងស្រុកទាំង៨ និងស្នាក់ការសន្តិសុខក្នុងខេត្តកំពង់ឆ្នាំងនេះ គឺជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចបានចំណាយថវិកាផ្ទាល់ របស់សម្តេច ទិញយកមកធ្វើការចែកជូនកងរាជអាវុធហត្ថ។

លោកឧត្តសេនីយ៍ត្រី សាក សារ៉ាង់ បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នៅតាមបណ្តាស្រុកទាំង៨ និងស្នាក់ការសន្តិសុខទាំង២ក្នុងខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរតាមបណ្តាមូលដ្ឋានដែលខ្លួនឈរជើង ដើម្បីក្តាប់រាល់សភាពការណ៍នយោបាយ និងប្រឆាំងដាច់ខាតរាល់ក្រុមអគតិមួយចំនួន ដែលចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ៕ម.ន ដោយៈ សុក្ខារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner