សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហូបនំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារួមគ្នាហូបនំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយឡើយ វាជារបស់ជាតិខ្មែរទាំងមូល ហើយ មានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយឱ្យសមាជិក សមាជិកាបក្សប្រជាជនហៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងឱ្យមកចូលរួមហូបនំបញ្ចុកជាមួយគ្នា ឬក៏អាចទៅហូបជាមួយអ្នកគាំទ្រអតីតប្រឆាំងវិញផងដែរ បើគេហៅ។ សម្តេចតេជោ បានចាត់ទុកការហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ជាចលនាគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារអង្ករខ្មែរ និងបន្លែបង្ការផ្សេងៗដែលយកមកធ្វើល្បោយនំបញ្ចុក។

នេះគឺជាប្រតិកម្មឆ្លើយតបនឹងការលើករបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ សម្តេចតេជោ ថ្លែងថា មិនមាននំបញ្ចុកស្នេហាជាតិ ឬនំបញ្ចុកក្បត់ជាតិនោះឡើយ។ ការបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីវាយបំបែកយុទ្ធសាស្ត្រច្រេះស៊ីដែករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈបំផុសឱ្យមានចលនាជួបជុំ «ហូបនំបញ្ចុក»នោះ ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅលើ Facebook

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner