ឯកឧត្តម សួស គង់ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន០៥ខ្សែ ក្នុងខេត្តកំពង់ឆ្នាំង
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ត ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារជួសជុលផ្លូវក្រាលក្រួសក្រហម។
ផ្លូវនេះមានចំនួន០៥ខ្សែ ប្រវែងសរុប ៣០,៨០០ម៉ែត្រ ទទឹងខ្នងលើ ៤,៥ម៉ែត្រ និង៥ម៉ែត្រ និងសាងសង់លូប្រអប់មុខបីចំនួន០២កន្លែង ស្ថិតនៅឃុំត្បែងខ្ពស់ ឃុំក្រាំងល្វា ឃុំច្រេស ឃុំជើងគ្រៀវ ឃុំអភិវឌ្ឍន៍ ឃុំចោងម៉ោង ឃុំឈូកសរ និងឃុំគោកបន្ទាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង៕ធ.ដ