ជនអន្តោប្រវេសន៍ប្រមាណ១២០០នាក់ ត្រូវអាជ្ញាធរម៉ិកស៊ិកហាមឃាត់ ឆ្លងទៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក

ម៉ិកស៊ិក៖ ក្រុមជនចំណាកស្រុកប្រហែល១២០០នាក់ ដែលមកពីតំបន់អាម៉េរិកកណ្តាល នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ត្រូវបានអាជ្ញាធរម៉ិកស៊ិកហាមឃាត់ ក្រោយពួកគេបានឆ្លងចូលក្នុងទឹកដីម៉ិកស៊ិក ដើម្បីត្រៀមឆ្ពោះទៅសហរដ្ឋអាម៉េរិក។

បញ្ហាជនភៀសខ្លួនខុសច្បាប់នៅព្រំដែនអាម៉េរិក-ម៉ិកស៊ិក បានធ្វើឲ្យលោក ដូណាល់ ត្រាំ មិនពេញចិត្តជាខ្លាំង ដោយកាលពីសប្តាហ៍មុន លោក ត្រាំ បានគំរាមថា នឹងយកពន្ធ០៥ភាគរយលើផលិតផលគ្រប់មុខដែលនាំចូលពីម៉ិកស៊ិក។

នៅដើមសប្តាហ៍ក្រោយនេះ អត្រាពន្ធនោះនឹងកើនឡើងជាបន្តបន្ទាប់រហូតដល់២៥ភាគរយនៅខែតុលាខាងមុខ ប្រសិនបើបញ្ហាជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅព្រំដែនរវាងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិ នៅតែមិនអាចដោះស្រាយបានទេនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner