ប្រធានាធិបតីសហរដ្ឋអាម៉េរិករិះគន់ធ្ងន់ៗមិនធ្លាប់មានលើសារព័ត៌មាន CNN

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមធ្វីតធើ ដោយធ្វើការរិះគន់ធ្ងន់ៗលើការផ្សាយរបស់សារព័ត៌មាន CNN ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកនៅចក្រភពអង់គ្លេស។

ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ថែមទាំងបានធ្វើការអំពាវនាវឲ្យពលរដ្ឋអាម៉េរិកទាំងអស់ ឈប់ប្រើសេវារបស់ក្រុមហ៊ុន AT&T ដើម្បីបង្ខំឲ្យបណ្តាញទូរទស្សន៍ព័ត៌មាន CNN ធ្វើកំណែទម្រង់ស៊ីជម្រៅបំផុតផងដែរ។

សូមជម្រាបថា សារព័ត៌មាន CNN បានធ្វើបទវិភាគ និងអត្ថាធិប្បាយជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងទៅចេតនានៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ អង់គ្លេស និងសហភាពអឺរ៉ុប ដែលបង្ហាញពីទស្សនៈខុសពីសារព័ត៌មានគាំទ្រលោក ត្រាំ ដូចជា FOX News ជាដើម៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner