ប្រទេសកូរ៉េផ្សព្វផ្សាយពីទីផ្សារវិស័យទេសចរពីខេត្តកាងវ៉ុនប្រចាំឆ្នាំ២០១៩នៅកម្ពុជា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍រវាងប្រទេសទាំង២កាន់តែល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ប្រទេសកូរ៉េផ្សព្វផ្សាយពីទីផ្សារវិស័យទេសចរពីខេត្តកាងវ៉ុនប្រចាំឆ្នាំ២០១៩នៅកម្ពុជា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍រវាងប្រទេសទាំង២កាន់តែល្អប្រសើរឡើង ។ នៅក្នុងសន្និសិតសារព័ត៌មានកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក Chung, Manho អភិបាលរងខេត្តកាងវ៉ុន បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន «Sense Journey Travel» និង «World Pop Travel» ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ធំៗពីរនៅកម្ពុជា លើការផ្សព្វផ្សាយយុទ្ធសាស្រ្តទីផ្សារសកម្មរួមមួយ ដើម្បីបង្កើនចំនួនក្រុមហ៊ុនទេសចរណ៍ដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនជូនដល់ភ្ញៀវទេសចរកម្ពុជា ដែលមានបំណងទៅលេងខេត្តកាងវ៉ុននៅប្រទេសកូរ៉េខាងត្បូង ។

លោកបញ្ជាក់ថា ៖ ខេត្តកាងវ៉ុនក្នុងរយៈពេល១ឆ្នាំទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកជាជនជាតិកូរ៉េ ចំនួន១២០លាននាក់ ភ្ញៀវជាជនជាតិបរទេសចំនួន៤លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាជនជាតិកម្ពុជាប្រមាណ៣០ម៉ឺននាក់ ហើយរំពឹងថានឹងការកើនឡើងចំនួនអ្នកទេសចរណ៍មកលេងកំសាន្តនៅទីនេះ បន្ទាប់ពីមានការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយតាមរយៈកម្មវិធីនៅថ្ងៃនេះ ។

ជាក់ស្តែងដោយមើលឃើញពីការការកើនឡើងរបស់ភ្ញៀវទេសចរណ៍កម្ពុជា ធ្វើដំណើរកំសាន្តនៅប្រទេសកូរ៉េ ទើបរៀបចំកម្មវិធីនេះឡើង ដើម្បីជាការរៀបចំជាកញ្ចប់ដំណើរកំសាន្តឱ្យកាន់តែមានភាពងាយស្រួល ។ លោកបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានទំលៀមទំលាប់ប្រពៃណីល្អមួយជាយូរអង្វែង ដែលមានប្រាសាទអង្គរវត្តជាអឆ្ឆរិយៈដ៏អស្ចារ្យ ត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចនៅប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនជាបន្តបន្ទាប់ ។ ចំណែកប្រជាជនកូរ៉េក៏ពេញនិយមមកលេងនិងកំសាន្តនៅប្រទេសកម្ពុជា ដោយសារតែភាពសន្តិសុខសុវត្ថិភាពល្អប្រសើរ ជាពិសេសប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់គួរឱ្យចង់រាប់អាន ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner