លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជេីញសាកសួរសុខទុក្ខរៀបចំនំភិសានិងកាហ្វេជូនកុមារកំព្រាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោកស្រីឡុញ ពិសាអនុប្រធានមន្ទីរប្រៃសនីយ៍ខេត្ត ព្រះអង្គសរ បញ្ញាឬទ្ធិ និង ចែស្រី លក់អង្ករផ្សារលើ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជេីញសាកសួរសុខទុក្ខ រៀបចំនំភីសា និង កាហ្វេជូនកុមារកំព្រា៣៣នាក់និងគ្រូ៥នាក់ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។
លោកជំទាវ ឈឹម ស្រីមុំ បានមានប្រសាសន៍ថាៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្មួយៗកុមារកំព្រា ពិតមិនជាឯកកោនោះឡើយ សម្តេចបានគិតគូរពីសុខទុក្ខក្មួយៗគ្រប់ពេលវេលាមិនដែលបោះបង់ចោលម្តងណាឡេីយ។
លោកជំទាវ ឈឹម ស្រីមុំ ក៏បានផ្តាំផ្ញេីក្មួយៗកុំព្រួយបារម្ភត្រូវតាំងចិត្តខិតខំរៀនសូត្រអោយក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ បន្តវេនពីរៀម
ច្បងយើង ដើម្បីអនាគតខ្លួន និង ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។
ក្នុងឱកាសនោះផងដែរលោកជំទាវក៏បានឧបត្ថម្ភថវិកាដល់ក្មួយកុមារកំព្រា៣៣នាក់ក្នុងម្នាក់ៗ៥ពាន់រៀល លោកគ្រូអ្នកគ្រួ៥នាក់ម្នាក់ៗ១ម៉ឺនរៀលផងដែរ ៕