លើកដៃវាយប្រហារប្រពន្ធរបស់ខ្លួនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអនោចអាធម៍

អត្ថបទដោយ៖
Kien Sereyvuth

ក្រចេះ៖   មានករណីឃាតកម្មមួយបានកើតឡើង ដោយសារប្តីបានវាយសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៧ និង ០៥នាទី ស្ថិតនៅចំនុចដង្ហឹត ភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីស្រុកឆ្លូងបានអោយដឹងថា ឃាតកមកម្មនៅក្នុងគ្រួសារនេះកើតឡើងដោយសារតែ ប្រកែកគ្នារឿងចៅដើរលេង ពេលនោះប្តីក៏ទាញដែកជើងជ្រូកសំរាប់ដកដែកគោលប្រវែងប្រហែល៧តឹកវាយទៅលើប្រពន្ធត្រូវចំកញ្ជឹកករផ្នែកខាងស្តាំ បណ្តាលអោយស្លាប់នៅនិងកន្លែង ហើយជនសង្ស័យក៏បានជិះម៉ូតូគេចទៅបាត់  បន្ទាប់មកអ្នកជិតខាងមិនលឺសំលេងសាកសព ក៏ឡើងទៅមើល ក៏ឃើញសាកសពដេកស្លាប់នៅលើផ្ទះ ។    
– សាកសពឈ្មោះ យ៉ុក ម៉ូច ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
 – ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសេរីសុខា ឃុំក្រែក ស្រុកញញ្ញាក្រែក ខេត្តកំពុងចាម ទីលំនៅបច្ចុប្បន្ន ជាមួយជនរងគ្រោះ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner