ផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រ នៅបញ្ជាកាដ្ឋានយោធភូមិភាគទី៥ កងទ័ពជើងគោក
ដោយបានការអនុញ្ញាតិពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តាមរយៈក្រុមការងារយេនឌ័រកងទ័ពជើងគោក បានអញ្ជើញចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិ ឆ្នាំ២០១៦-២០២០ និងអនុសាសន៍១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះយោធភូមិភាគទី៥ កងទ័ពជើងគោក។ ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេមញ្ជាការរងកងទ័ពជើងគោក ទួលបន្ទុកការងារយេនឌ័រកងទ័ពជើងគោក មាននាយទាហាន នាយទាហានរង និងពលទាហានផងដែរ។

បន្ទាប់ពីលោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ធ្វើបទឧទ្ទេសនាមអនុសាសន៍១១ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន និងបទឧទ្ទេសនាមផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារ ជាតិឆ្នាំ២០១៦-ឆ្នាំ ២០២០ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិនៅតាមបណ្តាកងពល យោធភូមិភាគ កងទ័ពជើងគោកបានជោគជ័យ ដោយលោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយរងសេនាធិការ ប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក និងបទឧទ្ទេសនាម ទស្សនយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទយេនឌ័រក្នុងយោធភូមិភាគទី៥ ដោយលោកស្រីវរសេនីយ៏ឯក អៀន ចាន្ធី អនុជាប្រធានក្រុមការងារយេនឌ័រជាប្រធាននារីយោធភូមិភាគទី៥ កងទ័ពជើងគោក ក្នុងការជំរុញទស្សនយេនឌ័រ ឲ្យដល់នាទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងការបង្កើនបរិមាណនិងគុណភាព ដល់នាយទាហាន នាយទាហានរង និងពលទាហានដែលជានារីផងដែរ។

លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារយេនឌ័រកងទ័ពជើងគោក ដែលបានអញ្ជើញចុះមកផ្សព្វផ្សាយ និងធ្វើបទឧទ្ទេសនាមស្តីពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ២០១៦-២០២០ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅយោធភូមិភាគទី៥នាពេលនេះ បានដល់ឲ្យនាយទាហាន នាយទាហានរង និងពលទាហានបានយល់ជ្រួតជ្រាបរវាងបុរស និងនារី ការងារ សមភាពយេនឌ័រ សមធមយេនឌ័រ និងទស្សនៈយេនឌ័រផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាល ឯកឧត្តម ចាប វ៉ាន្នី ក្នុងនាមឯកឧត្តមឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តជំរុញការអនុវត្តបញ្ជ្រាបយេនឌ័រឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការអនុវត្តគោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងលើកស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ឱកាសដល់នារីនៅក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវក្នុងកិច្ចការការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ។

ឯកឧត្តមបានបន្តទៀតថា ការផ្សព្វផ្សាយនាពេលនេះគឺស្របទៅនឹងនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធ្វើឲ្យសម្រេចបាននៅក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ឯក
ឧត្តម ចាប វ៉ាន្នី បានលើកឡើងថា អនុសាសន៍របស់សម្តេចតេជោ បានស្តែងឲ្យឃើញការលប់រាល់ទម្រង់នៃការរើសអើងលើស្ត្រី ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ថ្នាក់ដឹកនាំនារី ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច បង្កើនច្បាប់ជួញដូរផ្លូវភេទ គ្រប់គ្រងឲ្យបាននូវក្រុមហ៊ុនដែលបញ្ជូនពលការនីទៅធ្វើការប្រទេសក្រៅ បង្កើនគំរោងជួយអភិវឌ្ឍន៍ជនពិការ ជាពិសេសស្រ្តី និងកុមារ រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី ដោះស្រាយចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាក និងស្ត្រីត្រូវទៅនឹងបុរសដែរ។ 
ឯកឧត្តមក៏បានសំណូមពរដល់ឯកឧត្តមអស់លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង យោធភូមិភាគ តំបន់ប្រតិការសឹកខេត្ត កងពលដោយផ្ដល់ឱកាស និងជំរុញលើកទឹកចិត្តដល់នាយទាហានជានារីក្នុងការទទួលបាននូវតួនាទី និងឋានន្តរស័ក្តិ បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៍ បង្កើនការយកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម និងតម្រូវ
ការ ត្រួតពិនិត្យវាយតម្លៃការអនុវត្តផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រប្រកដោយការទទួលខុសត្រូវខ្ពស់៕ធ.ដ


