សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការជាសះ​ស្បើយ​ពីជំ​ងឺ​កូវីដ-១៩ និងការចាប់ផ្តើមការងារវិញជាធម្មតា

(ភ្នំពេញ)៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៣ កុម្ភៈ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពុំមាន​ជំងឺ​កូវីដ១៩ទៀតទេ ក្រោយពីការធ្វើតេស្តអវិជ្ជមាន២ដង កាលពីថ្ងៃទី២ និងនៅរសៀលថ្ងៃទី៣ កុម្ភៈ ។

សម្តេចតេជោ បានថ្លែងថា លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣។

សម្តេចបានសរសេរថា៖ ម្សិលម៉ិញធ្វើតេស្តរហ័ស ពិនិត្យ​ឃើញ​អវិជ្ជមានកូវីដ.១៩ហើយ តែខ្ញុំនៅតែមិនទាន់​ហ៊ាន​ប្រថុយ ដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែ ជាទី​គោរពសក្ការៈ យាងទៅប៉េកាំងព្រឹកម៉ិ ញនេះ ព្រោះខ្ញុំនៅ​ហៀរសំបោរនៅឡើយ។ ការបារម្ភខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។

សម្ដេចតេជោ បន្តថា មុននេះ ២ម៉ោងបានធ្វើតេស្តម្តងទៀត​លទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យ ទាំងខ្ញុំ​កំ​ណត់​ថា ខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារ​ធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឲ្យមានការលា​ជាលើកទី៣ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner