ការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌត្រូវមានតម្លាភាព និង សុក្រិត្យភាព ស្របតាមនុសាសន៍សម្តេចធិបតី «រើសឲ្យត្រូវ ថែឲ្យនៅ »

(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន លើកឡើងថា ដើម្បីការ​ងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌ ឱ្យយោធភូមភាគពិ​សេស​​នេះមានតម្លាភាព និងសុក្រិត្យភាព ស្របតាមអនុសាសន៍​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា «រើសឲ្យត្រូវ ថែឲ្យនៅ» គ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីប្រៀបការពារជាតិរបស់យើង​បាន​រឹងមាំ ។

ឯកឧត្តម គួច ចំរើន បានសំណូមពរដល់អនុគណៈកម្មការ​ជ្រើស​​រើសយុវជនស្ម័គ្រចិត្ត បំពេញក្របខ័ណ្ឌ យោធភូមិភាគ​ពិសេស កងទ័ពជើងគោក និងដាក់បទបញ្ជាដល់អាជ្ញាធរ​ដែន​ដីគ្រប់លំដាប់ថ្នាកត្រូវសម្រួលផ្តល់ឯកសារគ្រប់ទំរង់ដល់យុវជន ឲ្យបានលឿន រហ័ស ទាន់ពេលវេលា ជាក់លាក់ តាមច្រកចេញ​ចូលតែមួយ ។

ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល លើក​ឡើង​​កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីភាព ពិធីប្រជុំផ្សព្វផ្សាយការងារជ្រើសរើសទ័ពថ្មី បំ​ពេញ​ក្របខ័ណ្ឌ ឲ្យយោធភូមិភាគពិសេស កងទ័ពជើងគោក នៅ​​តំបន់ប្រតិបត្តិការសឹករងកណ្តល និងដោយមាន​ការអញ្ជើញ​ចូលរួមពីក្រុមការគណៈកម្មការជ្រើសរើសពាក់ព័ន្ធយោធភូមិភាគពិសេស និងរដ្ឋបាលខេត្តកណ្តាលជាច្រើនរូប ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ពីគោលបំណងប្រជុំ​ផ្សព្វ​ផ្សាយការងារជ្រើសរើសទ័ពថ្មី បំពេញក្របខ័ណ្ឌ ឱ្យយោធ​ភូមិ​ភាគពិសេស កងទ័ពជើងគោក នាពេលនេះ ស្របតាមសេចក្តី​សម្រេច​របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក និងផ្តល់​ឱកាសដល់យុវជនចូលបម្រើជាតិមាតុភូមិ ។

សូមជម្រាបជូនថា៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រ​ចិត្ត​ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌឱ្យយោធភូមិភាគពិសេស កងទ័ពជើងគោក និងធ្វើការផ្តល់ និងទទួល​ពាក្យ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ស្អែក​នេះតទៅ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ យុវជន ដែលមាន​លក្ខ័ណ្ឌគ្រប់គ្រាន់ទៅដែលបានកំណត់ ត្រូវភ្ជាប់ជាមួយ​និង​ឯកសារ មកទទួលពាក្យជ្រើសយកទៅបំពេញ នៅទី​បញ្ជា​ការ​តំបន់​ប្រតិបត្តិការសឹករងកណ្តាល ពីក្រុមការងារគណៈកម្មការ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយ​ឧត្តម​សេនី​យ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជា​ការ កងទ័ពជើងទ័ពជើងគោក បេក្ខជនដែលមានទីលំនៅ បច្ខុប្បន្នក្នុងភូមិសាស្រ្តខេត្តចំណុះយោធភូមិភាគ អាចទទួល​ពាក្យ និងដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញ​ក្របខណ្ឌកងទ័ពជើងគោកក្នុងទីតាំងជ្រើសរើសនៃភូមិសាស្រ្តយោធភូមិភាគនោះ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner