លោក Putin ផ្តាំមុនថា រុស្ស៊ីនឹងមិនចុះចាញ់

បរទេស ៖ មេដឹកនាំនៃប្រទេសរុស្ស៊ី លោក Vladimir Putin បានប្រាប់មូលនិធិអតីតយុទ្ធជនថា «រុស្ស៊ីនឹងមិនចុះចាញ់ អ៊ុយក្រែន នោះទេ»។

មូលនិធិរដ្ឋ «អតីតយុទ្ធជន» ដែលគ្រប់គ្រងដោយស្ត្រី ភ្ជាប់ទៅនឹងការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ត្រូវបានរៀបចំឡើង ដើម្បីជួយអតីតយុទ្ធជន នៅក្នុងជម្លោះនោះ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់រង្វាន់ ដល់ស្ត្រីមេម៉ាយ របស់មេបញ្ជាការកងវរសេនាតូច នាពេលនោះ។

លោកបានប្រាប់ អ្នកទទួលមូលនិធិថា រុស្ស៊ីនឹងមិនយល់ព្រមអ្វីទាំងអស់ចំពោះអ៊ុយក្រែន។ ចំពោះសំណើរបស់បារាំង ដើម្បីពង្រាយនុយក្លេអ៊ែររបស់ខ្លួន ដល់ដៃគូអឺរ៉ុប លោក ពូទីន បាននិយាយ បែបកំប្លែងដែរថា «នៅមានមនុស្សដែលចង់ត្រឡប់ ទៅសម័យ ណាប៉ូឡេអុង វិញ ដោយភ្លេចថា វាបញ្ចប់ ដោយរបៀបណា»។

ការលើកឡើងនេះ បានកើតឡើង ក្រោយពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov ប្រកាសចាត់ទុកការអត្ថាធិប្បាយ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron អំពីការពង្រាយនុយក្លេអ៊ែររបស់បារាំង ទៅកាន់ប្រទេសអឺរ៉ុប ផ្សេងៗទៀតថា ជា «ការគំរាមកំហែង»។

លោក Lavrov បានបញ្ជាក់សារជាថ្មី អំពីការប្រឆាំង របស់ប្រទេសលោក ចំពោះកងកម្លាំងអឺរ៉ុប ដែលត្រូវបានដាក់ពង្រាយ នៅអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើង ដើម្បីបញ្ឈប់ជម្លោះនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner