ផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាកាដ្ឋាន យោធភូមិភាគទី៤ កងទ័ពជើងគោក

អត្ថបទដោយ៖
Kien Sereyvuth

ដោយបានការអនុញ្ញាតពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តាមរយៈក្រុមការងារយេនឌ័រកងទ័ពជើងគោក បានអញ្ជើញចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិ ឆ្នាំ២០១៦-២០២០ និងអនុសាសន៍១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះយោធភូមិភាគទី៤ កងទ័ពជើកគោក។

ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេមញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារយេនឌ័រកងទ័ពជើងគោក មាននាយទាហាន នាយទាហានរង និងពលទាហានចំនួន២៥០នាក់(នារីចំនួន៥៦នាក់) ចូលរួមស្តាប់។ 

បន្ទាប់ពីលោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ធ្វើបទ ឧទ្ទេសនាមអនុសាសន៍១១ ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងបទឧទ្ទេសនាមផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារ ជាតិឆ្នាំ២០១៦-ឆ្នាំ២០២០ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិនៅតាមបណ្តាកងពលយោធភូមិភាគកងទ័ពជើងគោកបានជោគជ័យ ដោយលោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយរងសេនាធិការ ប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក និងបទឧទ្ទេសនាមទស្សនយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ៤ ដោយលោកស្រីវរសេនីយ៍ឯក ពេជ្រ សុវណ្ណ នាយរងសេនាធិការ ជាប្រធានក្រុមការងារយេនឌ័រយោធភូមិភាគទី៤ កងទ័ពជើងគោកនៃកងយោធលខេមរភូមិន្ទ ក្នុងការជំរុញទស្សនយេនឌ័រ ឲ្យដល់នាទាហាន នាយទាហានរង និងពលទាហានព្រមទាំង បង្កើនបរិមាណ និងគុណភាពដល់នាយទាហាន នាយទាហានរង និងពលទាហានដែលជានារីផងដែរ។

បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៏ទោ ទេព រុន មេបញ្ជាការរងយោធភូមិភាគទី៤ កងទ័ពជើងគោក ក្នុងនាមឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារយេនឌ័រកងទ័ពជើងគោក ដែលបានអញ្ជើញចុះមកផ្សព្វផ្សាយនិងធ្វើបទឧទ្ទេសនាមស្តីពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ២០១៦-២០២០ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅយោធភូមិភាគទី៤នាពេលនេះ បានដល់ឲ្យនាយទាហាន នាយទាហានរង និងពលទាហាន បានយល់ជ្រួតជ្រាបរវាងបុរស និងនារី ការងារសមភាពយេនឌ័រ សមធម៌យេនឌ័រ និងទស្សនៈយេនឌ័រផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ចាប វ៉ាន្នី ក្នុងនាមឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  បានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញឲ្យគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តជំរុញការអនុវត្តបញ្ជ្រាបយេនឌ័រឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងលើកស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ឱកាសដល់នារីនៅក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវក្នុងកិច្ចការការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ។

ឯកឧត្តមបានបន្តទៀតថា ការផ្សព្វផ្សាយនាពេលនេះ គឺស្របទៅនឹងនិន្នាការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធ្វើឲ្យសម្រេចបាននៅក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ឯក
ឧត្តម ចាប វ៉ាន្និ បានលើកឡើងថា អនុសាសន៍របស់សម្តេចតេជោ បានស្តែងឲ្យឃើញការលុបរាល់ទម្រង់នៃការរើសអើងលើស្ត្រី ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច បង្កើនច្បាប់ជួញដូរផ្លូវភេទ គ្រប់គ្រងឲ្យបាននូវក្រុមហ៊ុនដែល
បញ្ជូនពលការិនីទៅធ្វើការប្រទេសក្រៅ បង្កើនគម្រោងជួយអភិវឌ្ឍន៍ជនពិការ ជាពិសេសស្រ្តី និងកុមារ រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី ដោះស្រាយចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាក និងស្ត្រីត្រូវទៅនឹងបុរសដែរ។

ឯកឧត្តមក៏បានសំណូមពរដល់ឯកឧត្តម អស់លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង យោធភូមិភាគ តំបន់ប្រតិការសឹកខេត្ត កងពលដោយផ្ដល់ឱកាស និងជំរុញលើកទឹកចិត្តដល់នាយទាហានជានារីក្នុងការទទួលបាននូវតួនាទី និងឋានន្តរស័ក្តិ បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៍ បង្កើនការយកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម និងតម្រូវ
ការ ត្រួតពិនិត្យវាយតម្លៃការអនុវត្តផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រប្រកដោយការទទួលខុសត្រូវខ្ពស់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner