មនុស្សជិត២០នាក់ស្លាប់ ដោយសារករណីពុលស្រានៅប្រទេសឥណ្ឌា

ឥណ្ឌា៖ ហេតុការណ៍ពុលស្រានៅរដ្ឋ អ៊ូតតាប្រាដែស ភាគខាងជើងប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្ស១៧នាក់ និង៤៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នេះបើតាមប្រភពពីអាជ្ញាធរឥណ្ឌានៅក្នុងថ្ងៃពុធនេះ។

ករណីពុលស្រាតែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសឥណ្ឌា ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅ មនុស្ស១៥០នាក់បានបាត់បង់ជីវិត ដោយសារពុលស្រានៅ រដ្ឋ អាស្សាម ហើយកាលពីខែធ្នូ ឆ្នាំ២០១១ ករណីពុលស្រាក៏បានសម្លាប់មនុស្ស ១៧២នាក់ផងដែរ នៅរដ្ឋ វែសប៊ែងហ្គាល់។

ដោយឡែកពាក់ព័ន្ធនឹងករណីពុលស្រាចុងក្រោយនេះ ត្រូវបានអាជ្ញាធរឥណ្ឌារាយការណ៍ថា ជនរងគ្រោះទាំងឡាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចាប់តាំងតែពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ហើយឆ្លើយតបនឹងបញ្ហានេះដែរ អាជ្ញាធរឥណ្ឌាបានក្រើនរំឮកប្រជាជនឱ្យមានការប្រុងប្រយ័ត្ន ចំពោះការទិញ និងការទទួលទាស្រាគ្រប់ប្រភេទ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner